នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង ជាតំណាងរបស់ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយលោក លោកស្រី ជាប្រធានផ្នែក និងសហការីនៃអង្គភាពគ្រប់គ្រងគម្រោង ជាប្រធានសមាសភាគ ប្រធានផ្នែក និងសហការីនៃអង្គភាពអនុវត្តគម្រោងនៃសមាសភាគទី២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងអង្គភាពអនុវត្តគម្រោង នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តគោលដៅទាំង ៩ ជាទីប្រឹក្សាជំនួយការ និងក្រុមទីប្រឹក្សាបច្ចកទេសខ្សែច្រវាក់តម្លៃកសិកម្ម (AVCC)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី(១) ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងលទ្ធផលសម្រេចបានក្នុងឆមាសទី១ ធៀបនឹងផែនការឆ្នាំ (២)ពិភាក្សាពីបញ្ហាប្រឈមកំឡុងពេលអនុវត្តសកម្មភាព និងស្វែងរកដំណោះស្រាយសមស្រប និង(៣)ស្វែងយល់ និងស្នើសកម្មភាពអតិភាពសម្រាប់ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ ដើម្បីធានាសម្រេចបាននូវគោលដៅចំបងរបស់គម្រោង។
សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មប្រចាំឆមាសទី១ ឆ្នាំ២០២៦
2026-07-23