នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រុមការងារបានរួមដំណើរជាមួយលោក ហេង សុផាត អនុប្រធានក្រុមទីប្រឹក្សា AVCC និងជាទីប្រឹក្សាផ្នែកផលិតកម្មដំណាំបានអនុវត្តសកម្មភាព ចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺរីស៊ីធី២៥ ជូនកសិករនៅក្នុងសហគមន៍កសិកម្មគោកមនមានជ័យ និងសហគមន៍កសិកម្មបន្លែបៃតងភ្នំដងរែក ដែលទទួលបានផ្ទះសំណាញ់ពីគម្រោង និងកសិករផ្សេងៗទៀត ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅខេត្តឧត្តរមានជ័យដមានដូចជា
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មគោកមនមានជ័យ សរុបចំនួន ១១នាក់ ក្នុងនោះមានស្ត្រី ៥នាក់
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មបន្លែបៃតងភ្នំដងរែក សរុបចំនួន ៧នាក់ជាបុរស។
ជាលទ្ធផល ក្រុមការងារបានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺរីស៊ីធី២៥ ជូនកសិករក្នុងខេត្តទាំងពីរ សរុបបានចំនួន ១៨នាក់ មានកសិករជាស្ត្រីចំនួន ៥នាក់។