ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP បានដឹកនាំក្រុមការងារ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ការិយាល័យផលិតកម្ម និងបសុព្យាបាល) ខេត្តបន្ទាយមានជ័យ បានចុះសម្រេចរើសយកកសិករចំនួន ២នាក់ ដែលនឹងទទួលបានមាន់មេបាពូជចំនួន ១២០ក្បាល (ឈ្មោល២៤) ដើម្បីបង្កាត់ភ្ញាស់កូនលក់ផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់គាត់ ដែលកសិករទី១ ឈ្មោះ សេង រ៉េត រស់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងកសិករទី២ ឈ្មោះ សុក មុត នៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP បានដឹកនាំក្រុមការងារ សមាសភាគផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ
2026-08-02