នៅថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម(ACSEP) បានរៀបចំសិក្ខាសាលាស្តីពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២៧ និងគ្រោងថវិកាសម្រាប់ឆ្នាំ២០២៨-២០២៩ ក្រោមការសម្របសម្រួលដោយលោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោង ជាតំណាងរបស់ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP នៅសណ្ឋាគារ HIMAWARI រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយលោក លោកស្រី ជាប្រធានផ្នែក និងសហការីនៃអង្គភាពគ្រប់គ្រងគម្រោង ជាប្រធានសមាសភាគ ប្រធានផ្នែក និងសហការីនៃអង្គភាពអនុវត្តគម្រោងនៃសមាសភាគទី២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមទីប្រឹក្សាបច្ចកទេសខ្សែច្រវាក់តម្លៃកសិកម្ម (AVCC)។
2026-07-31