ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ផ្នែកដំណាំសាកវប្បកម្ម នៃសមាសភាគផ្នែកដំណាំ នៃគម្រោង ACSEP ដោយមានការសម្របសម្រួលពីទីប្រឹក្សា AVCC នៃគម្រោង ACSEP និងមន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានចុះបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីបច្ចេកទេសផលិតកម្មដំណាំស្វាយកែវរមៀតខុសរដូវ (វគ្គទី២) ដល់សមាជិកសហគមន៍កសិកម្មអន្លង់វែងមានជ័យ ក្នុងខេត្តឧត្តរមានជ័យ ជាលទ្ធផល៖
- មានកសិករចូលរួមចំនួនសរុប៧៨នាក់ (ស្រី៣២នាក់ ស្មើនឹង៤១%), មន្ត្រីកសិកម្មឃុំចំនួន២នាក់ និងកសិករបង្ហាញស្វាយកែវរមៀតខុសរដូវចំនួន៣នាក់
- កសិកររីករាយ និងទទួលយកពីការចែករំលែកការអនុវត្តល្អពីកសិករបង្ហាញទាំង ៣កន្លែង។ 
- ក្រុមការងារផ្នែកដំណាំសាកវប្បកម្ម បានផ្តល់ធាតុចូលដល់កសិរធ្វើបង្ហាញស្វាយកែវរមៀតខុសរដូវទាំង៣នាក់ សម្រាប់ជំហ៊ានទី២។