នៅថ្ងៃអង្គារ ១៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រុមការងារផ្នែកប្រព័ន្ធព័ត៌មានទីផ្សារ និងទីប្រឹក្សាគម្រោងផ្នែកផែនការធុរកិច្ច សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្បូងឃ្មុំ បានចុះវគ្គណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ ICT សម្រាប់ទីផ្សារផលិតផលកសិកម្មប្រកួតប្រជែង» មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្ម។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងសហគមន៍កសិកម្ម មន្រ្តីកសិកម្មឃុំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចូលរួមសរុបចំនួន២៤ និងស្រ្តី៦រូប
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីជួបពិភាក្សាជាមួយគណៈកម្មការ និងមន្រ្តីកសិកម្មឃុំ ដើម្បីចុះប្រើប្រាស់បច្ចេកវិទ្យាICT និង CamAgriMarket APP និងការអភិវឌ្ឍអាជីវកម្មរបស់សហគមន៍កសិកម្ម។
ប្រធានបទសំខាន់ៗ ដែលបានលើកយកមកពិភាក្សាអង្គសិក្ខាសាលានិងណែនាំរួមមាន៖
- គោលគំនិតទូទៅនៃការធ្វើទីផ្សារកសិក "ធ្វើម៉ាឃីតធីងកសិកម្ម"
- ការផ្គត់ផ្គង់ និងតម្រូវការទីផ្សារ
- វិភាគបញ្ហា និងឱកាស ដើម្បីធ្វើទីផ្សារបានប្រសើរ
- ការអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ
- សហគ្រិនភាព
- ការប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយដល់ការធ្វើទីផ្សារ
- ការប្រើសេវាកម្មព័ត៌មានទីផ្សារកសិកម្ម និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ CamAgriMarket
- របៀបប្រើប្រាស់ CamAgriMarket APP
- ការរៀបចំបញ្ជីឈ្មោះក្រុមផលិតលើមុខដំណាំនីមួយៗឱ្យបានច្បាស់លាស់
- ការរៀបចំផែនការនិងការគ្រប់គ្រងអាជីវកម្ម
- ការអនុវត្តកសិកម្មតាមកិច្ចសន្យា
- ការទទួលបានឥណទានពីធនាគារដៃគូ ដើម្បីពង្រីកអាជីវកម្មសហគមន៍កសិកម្ម។