នាថ្ងៃទី០៣ ដល់០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងPMU បានដឹកនាំបេសកកម្មនៃដំណើរទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្មទៅកាន់សហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូរផុត ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ នៃសមាសភាគសុខភាពសត្វ និងផលិតកម្មសត្វ(GDAHP) ផ្នែកប្រព័ន្ធបច្ចេកវិទ្យានិងព័តមានភូមិសាស្រ្ត (AiDOC) ផ្នែកប្រព័ន្ធផ្សព្វផ្សាយ (DEAFF) អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តទាំង៦(PDAFF)គឺត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តមានជ័យ រួមទាំងក្រុមការងារនៃទីប្រឹក្សាបច្ចេកទេសខ្សែច្រវាក់តម្លៃ (AVCC)។ ទស្សនកិច្ចសិក្សានេះ ផ្តោតលើដំណើរការបង្កាត់ពូជ និងបន្សុទ្ធពូជមាន់ ក្នុងគោលបំណងពង្រឹងសមត្ថភាព កសិករផលិតពូជមាន់មេបាពូជ កសិករផលិតកូនមាន់អាយុ៣សប្ពាហ៏ និងកសិករចិញ្ចឹមមាន់សាច់ ដើម្បីតម្រង់ទិស ដំណើរការបង្កាត់ពូជ មាន់ល្អៗ និងផលិតកូនមាន់លក់ទៅកសិករផលិតមាន់សាច់ ដែលបាននឹងកំពុងអនុវត្តកន្លងមក។ ទស្សនកិច្ចសិក្សានេះក៏មានការចូលរួមពីកសិករទទួលបានទ្រុងមាន់ពីគម្រោង ដែលពួកគាត់ក៏ត្រូវបានពង្រឹងសមត្ថភាពទាក់ទងនឹងដំណើរ ការបន្សុទ្ធពូជ និងការចិញ្ចឹមមាន់សាច់ផងដែរ។
ដំណើរទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម និងសហគ្រាសកសិកម្មទៅកាន់សហគមន៍កសិកម្មទំនើបមាន់ស្រែបន្លែសុវត្ថិភាពអូរផុត
2026-08-06