ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក ឆេង វិបុលរិទ្ធ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម និងមន្រ្តីអនុវត្តគម្រោងនៃមន្ទីរ បានចូលរួមអមដំណើរ និងសម្របសម្រួល ដំណើរបេសកកម្មរបស់ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា និងជាសហប្រធានគណៈកម្មការតម្រង់ទិសដឹកនាំគម្រោង ACSEP ដើម្បីចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ។
-សហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់ កសិកររ ម៉ៅ សៃ Hydroponic កសិករមានដំាសាលាដ និង ចិញ្ចឹមកង្កែប មានសមាជិកដាំំបន្លែ ៨៣នាក់
-សហគមន៌កសិកម្មជាំក្សាន្តជាយដែនមានជ័យដែលបានទទួលឃ្លាំងស្តុកកសិផលខ្នាត៥០តោន និងកសិករទទួលបានទ្រុងមាន់ចិញ្ចឹមយកសាច់ឈ្មោះម៉ៅ ម៉ាន់ នៅស្រុកជាំក្សាន្ត
-ជួបពិភាក្សាជាមួយកសិករឈ្មោះ យ៉ុនសុវណ្ណវង្ស ទទួលបានកម្ចីទុន សម្រាប់បង្កើនទិន្នផលស្វាយចន្ទីរចំនួនជាង ២០ហត នៅឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។