នៅថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយកសិកម្ម បានចុះចងក្រងវីឌីអូឯកសារសកម្មភាពកសិករដាំស្វាយកែវរមៀត ស្ថិតនៅភូមិអូរធា ឃុំជ័យោ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលទទួលបានឥណទានពីធនាគាស្ថាបនា យកទៅវិនិយោគលើដំណាំស្វាយកែវរមៀត និងបានចុះចងក្រង ការដាំបន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មបន្លែសុវត្ថិភាពបុស្សម្កាក់ ស្ថិតនៅភូមិស្នួរ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលទទួលបានវិញ្ញាបនបត្រ GAP តាមរយៈគម្រោង ACSEP។ ក្នុងនោះក្រុមការងារបានជួបសម្ភាសន៍ គីប រ៉ាន់ ជាកសិករ និង លោក ម៉ៅសៃ ជាកសិករ និងជា ប្រធានសហគមន៍ ដោយបានផ្តិតដយករូបភាពសន្លឹក និងវីឌីអូ សម្រាប់រក្សារទុកដើម្បីកាត់ត និងចងក្រងជាវីឌីអូឯកសារ ។
2026-07-09