កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃនិងលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រុមការងារបានរួមដំណើរជាមួយលោក ហេង សុផាត អនុប្រធានក្រុមទីប្រឹក្សា AVCC និងជាទីប្រឹក្សាផ្នែកផលិតកម្មដំណាំបានអនុវត្តសកម្មភាព ចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺរីស៊ីធី២៥ ជូនកសិករនៅក្នុងសហគមន៍កសិកម្ម ដែលទទួលបានផ្ទះសំណាញ់ពីគម្រោង និងកសិករផ្សេងទៀត ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅក្នុងខេត្តសៀមរាប
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺរីជូនកសិករនៅក្នុងសហគមន៍កសិកម្មគោកធ្លកក្រោមមានជ័យស្ត្រីសាមគ្គី សរុបចំនួន ៦នាក់ ក្នុងនោះមានស្ត្រី ៥នាក់
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺរីជូនកសិករនៅក្នុងសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ សរុបចំនួន ៨នាក់ ក្នុងនោះមានស្ត្រី ៦នាក់
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មសំរោងមានជ័យ សរុបចំនួន ០៥នាក់ ក្នុងនោះមានស្ត្រី ២នាក់
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មពពេលរុងរឿង សរុបចំនួន ០៥នាក់ជាស្រ្តី
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្រ្តីសាមគ្គី សរុបចំនួន ៩នាក់ ក្នុងនោះមានស្ត្រី ៦នាក់
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មសម្ព័ន្ធកសិកម្មខ្មែរអង្គរ សរុបចំនួន ០១នាក់
- បានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺររីជូនកសិករនៅក្នុងសហគមន៍កសិកម្មខ្នាតសាមគ្គីរុងរឿង និងកសិករសង្កាត់ក្របីរៀល សរុបចំនួន ៦នាក់ ក្នុងនោះមានស្ត្រី ៥នាក់
ជាលទ្ធផល ក្រុមការងារបានចុះចែកគ្រាប់ពូជប៉េងប៉ោះឆឺរីស៊ីធី២៥ ជូនកសិករក្នុងខេត្តទាំងពីរ សរុបបានចំនួន ៤០នាក់ មានកសិករជាស្ត្រីចំនួន ២៩នាក់។